នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod បានធ្វើការចុះផ្សាយពីពិធីការនីស្រីថៃ Anna បានធ្វើការប្រកាសដល់អ្នកដែលបានឃើញប្រទះនៃស្បៃចងចង្កេះពណ៌ស ដែលជារបស់តាំងម៉ូ ប្រើនៅក្នុងថ្ងៃដែលនាងធ្លាក់ពីលើទូកបាត់បង់ជីវិតដោយពិធីការនីរូបនោះក៏បានធ្វើការប្រកាសផ្ដល់រង្វាន់ដល់អ្នកដែលជួបប្រទះឬរើសបាននូវស្បៃកន្សែងរុំចង្កេះនោះផងដែរ ។ ការបាត់បង់ជីវិតរបស់តារាស្រីថៃតាំងម៉ូនីដានៅតែជាបញ្ហាក្តៅគគុកដែលមហាជននៅក្នុងបណ្ដាញសង្គមកំពុងតែធ្វើការតាមដាននិងរង់ចាំស្តាប់ការសន្និដ្ឋានពីសមត្ថកិច្ចនៅក្នុងករណីក្រោយពីតារាស្រីថៃរូបនេះបានធ្លាក់ពីលើទូកបាត់បង់ជីវិតកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ដែលធ្វើឱ្យពួកគេនៅតែមានចម្ងល់ និងមន្ទិលជាច្រើន ដែលទាក់ទងជាមួយនឹងភាពអាថ៌កំបាំងនៃការស្លាប់ពិតប្រាកដរបស់នាង ។ ថ្មីៗនេះពិធីការនីស្រីថៃAnnaដែលជាមិត្តជិតស្និទ្ធរបស់តាំងម៉ូនីដាបានធ្វើសេចក្តីប្រកាសមួយនៅកណ្តាលកម្មវិធីSpicy,fun,entertainmentដែលជាកម្មវិធីកម្សាន្តបាននិយាយថាខ្លួននាងនឹងធ្វើការចេញលុយផ្ទាល់ខ្លួនចំនួន30,000បាត(ឬប្រហែល៩០០ដុល្លាអាមេរិក)ជារង្វាន់ដល់នរណាដែលបានរកឃើញស្បៃរុំចង្កេះពណ៌សដែលតាំងម៉ូបានពាក់។ពីព្រោះស្បៃមួយនោះយ៉ាងហោចណាស់ក៏អាចយកមកធ្វើជាភស្ដុតាង នៅក្នុងការយកមកពិនិត្យ ថាតើមានស្នាមប្រឡាក់ ឬរហែកឬទេ?
Read moreប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទនេះបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern មានផ្ទុកមនុស្សសរុបចំនួន១៣៣នាក់ បានធ្លាក់នៅតំបន់ភាគនិរតីនៃប្រទេសចិន ខណៈមិនទាន់ដឹងថាមានមនុស្សបាត់បង់ជីវិតប៉ុន្មាននាក់ ឬក៏អាចមានអ្នករួចរស់ជីវិត ដែរឬយ៉ាងណានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។...
Read moreរុស្ស៊ីបានប្រើប្រាស់មីស៊ីលល្បឿនលឿន KinZhal វាយប្រហារឃ្លាំងអាវុធក្រោមដីក្នុងប្រទេសអ៊ុយក្រែនជាលើកដំបូង បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤មីស៊ីល"KinZhal"ត្រូវបានគេស្គាល់ផងដែរថាជា Dagger' ឬ Gryz គឺជាប្រភេទមីស៊ីលដែលយោធារុស្ស៊ីមានតាំងពីឆ្នាំ 2018 ។សម្រាប់មីស៊ីលល្បឿនលឿន KinZhal ជាមីស៊ីលដែលអាចហោះបាន ឬផ្លាស់ទីក្នុងល្បឿន5ដងនៃសំឡេងឬMach5 ដោយមីស៊ីលបំបាំងកាយKinZhalនេះអាចហោះហើរក្នុងល្បឿនរហូតដល់ 3,836 ម៉ាយក្នុងមួយម៉ោងឬប្រហែល6,172គីឡូម៉ែត្រក្នុងមួយម៉ោង។លើសពីនេះ កាំជ្រួច KinZhal អាចគេចខ្លួនបានខណៈពេលដែលហោះហើរទៅកាន់គោលដៅនេះធ្វើឱ្យគូប្រជែងពិបាករកឃើញ។ហើយឥឡូវនេះមិនមានប្រព័ន្ធប្រឆាំងមីស៊ីលគ្រប់ប្រភេទទេ។និងមិនអាចបញ្ឈប់កាំជ្រួច...
Read moreអ៊ុយក្រែន: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានឲ្យដឹងថារុស្ស៊ីបានបាញ់មីស៉ីល៨គ្រាប់បំផ្លាញទាំងស្រុង អាកាសយានដ្ឋានស៊ីវិល នៃរដ្ឋធានី Vinnytsia កាលពីថ្ងៃអាទិត្យ ទី៦ ខែមីនា។ ព្រលាន យន្តហោះ ដែល មានការវាយប្រហារ នេះ គឺ មាន ចម្ងាយ...
Read more(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីដើម្បីបញ្ចៀសការយល់ច្រឡំ ឬជម្លោះយោធាដោយផ្ទាល់ដោយចៃដន្យណាមួយរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប ខណៈកងទ័ពរុស្ស៊ីនៅតែបន្តវាយសម្រុក ចូលទឹកដីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានប្រាប់ទូរទស្សន៍ NBC...
Read more(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានជំរុញឲ្យប្រធានាធីបតី លោក វ្ល៉ាឌីមៀ ពូទីន អង្គុយចុះ ចរចាជាមួយរូបលោកដោយផ្ទាល់ និងបញ្ចប់សង្រ្គាម ខណៈក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសលោកខាងលិចបង្កើនការផ្ដល់ជំនួយយោធាដល់ ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រ...
Read moreក្រុងហូជីមិញ ៖ នាយកដ្ឋានប៉ូលីសស៊ើបអង្កេតនៃសង្កាត់ប៊ិញថាញ់ ទីក្រុងហូជីមិញ ទើបតែសម្រេចឃុំខ្លួនបណ្ដោះអាសន្ន លើជនជាប់ចោទឈ្មោះ Vo Nguyen Quynh Trang អាយុ ២៦ឆ្នាំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ពីបទប្រើប្រាស់អំពើហិង្សាលើកុមារបណ្តាលអោយបាត់បង់ជីវិត ។Trang គឺជា”អនាគតម្តាយចុង” របស់កុមារីរងគ្រោះមានឈ្មោះ N.T.Van...
Read moreកុំចង់ខ្លាំងហក់ជាមួយឥណ្ឌា ដាក់គោលដៅដណ្តើម មកុដបវរកញ្ញា សំខាន់ៗ ដែលមាន៧ទម្រង់នៅលើលោកនេះ ប្រទេសឥណ្ឌា បានធ្វើអោយពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលប្រកួតកម្មវិធីបវរកញ្ញាម្តងៗ ឃើញថាភាគច្រើនទទួលបានភាពជោគជ័យ ឡើងទៅកាន់វគ្គសំខាន់ៗ កម្រអន់ជាងគេ។ មានមកុដ មួយចំនួនមកហើយដែលឥណ្ឌាដណ្តើមបាន និងធ្វើអោយមនុស្សជាតិលើ សាកលលោកភាគច្រើន និយាយថា ប្រកួតជ្រើសរើសនារីកំពូលសម្រស់ មិនឈ្នះឥណ្ឌានោះទេ ព្រោះសម្បូរស្រីស្អាតៗ...
Read moreដូមីនីកែន៖ ក្រុមហ៊ុនអាកាសចរណ៍ Helidosa Aviation Group បានបញ្ជាក់ថា មនុស្ស ៩នាក់បានស្លាប់ កាលពីថ្ងៃពុធ ទី១៥ ខែធ្នូ បន្ទាប់ពីយន្តហោះ១គ្រឿង បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី សាន់តូ ដូមីនហ្គូ នៃសាធារណរដ្ឋដូមីនីកែន។ ជើងហោះហើរលេខ HI1050 ប្រភេទ Gulfstream...
Read moreប្រទេសហៃទី ៖ មនុស្សយ៉ាងតិច៦០នាក់បានត្រូវស្លា.ប់ដោយសារការផ្ទុះរថយន្តស៊ីទែនមួយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅហៃទី ដែលនោះជាសោកនាដកម្មមួយ ដែលបណ្ដាលឲ្យអ្នករបួសច្រើននាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។សោកនាដកម្មនេះ កើតមាននៅទីក្រុងកាប-ហៃទី ជាទីក្រុងធំទី២ របស់ប្រទេសនៅតំបន់ការ៉ាអ៊ីបនោះ ដែលកំពុងជួបប្រទះវិបត្តិសន្តិសុខ និងសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ព្រមទាំងគ្រោះមហន្តរាយធម្មជាតិនានាផងដែរ។យោងតាមលោក PATRICK ALMONOR អភិបាលរងក្រុងកាប-ហៃទីថា អ្នកបើករថយន្តស៊ីទែននោះ...
Read moreគេហទំព័ព័ត៌មាន Newsonlinehd.com ផ្តល់ព័ត៌មានជាសំឡេង និងរូបភាព វីដេអូ ច្បាស់ពិតប្រាកដ និងទាន់ហេតុការណ៍ ជាតិ អន្តរជាតិ សន្តិសុខសង្គម កីឡា សុខភាព វប្បធម៌ សិល្បៈ កម្សាន្ដ ព្រមទាំងផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
គេហទំព័រព័ត៌មាន Newsonlinehd របស់យើងខ្ញុំត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។