ភ្នំពេញ៖កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយមានការចង្អុលបង្ហាញលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ជាអធិការនគរបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ព្រហ្ម វណ្ណឌី អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនព្រមទាំងកំលាំងសហការចំរុះរួមមានកំលាំងប៉ុស្តិ៍ និងកំលាំងសង្កាត់ ចំនួន ២៦នាក់ បានចុះទៅដល់ក្រុមទី៥ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង៨និង០០នាទី។
សមត្ថកិច្ចបានឲ្យដឹងថាការចុះរដ្ឋបាលត្រួតពិនិត្យអ្នកស្នាក់នៅបណ្តោះអាសន្ន ។ ដើម្បីត្រួតពិនិត្យអ្នកស្នាក់នៅបណ្តោះអាសន្នស្វែងរកមុខសញ្ញាផ្សេងៗ ដែលពួនជ្រកតាមផ្ទះជួល ផ្ទះសំណាក់ ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
សមត្ថកិច្ចបានបន្តទៀតថា ជាលទ្ធផលត្រួតពិនិត្យបានចំនួន ០២ខ្នងផ្ទះ ៩៤បន្ទប់ មានមនុស្សស្នាក់នៅ ៩៤គ្រួសារ សរុប ១៦៨នាក់ ប្រុស ៩៤នាក់ ហើយយើងធ្វើការឃាត់ខ្លួន ១០នាក់ សង្ស័យប្រើប្រាស់គ្រឿងញៀន យកមកអធិការដ្ឋានខណ្ឌសែនសុខដើម្បីធ្វើតេស្ត និងអនុវត្តតាមនីតិវិធី ៕