អអ ( English : oror )គឺជាម៉ាកសញ្ញាសំលៀកបំពាក់បុរស ដែលបានបង្កើតឡើងនៅថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2022 (ចំថ្ងៃបុណ្យគ្រីសម៉ាស់) ដោយលោក កែវ សំណាង ក្នុងប្រទេសកម្ពុជា។ អអ មានន័យថាល្អៗ វាជាពាក្យដែលយើងធ្លាប់លឺជាយូរណាស់មកហើយ ជាពិសេសនៅពេលដែលក្មេងៗពាក់ខោរអាវស្អាតបាតយើងតែងតែថា អអ ហ្អាវី! ដោយសារតែវាមានពាក្យបែបនេះហើយទើបលោក កែវ សំណាង ចាប់អារម្មណ៍យកពាក្យនេះធ្វើជាម៉ាកយីហោនៅលើសំលៀកបំពាក់បុរស។ អអ ពាក្យពីរម៉ាត់ហើយសម្រាយចេញជាល្អៗ ( Good Good ) គឺលោក កែវ សំណាង ចង់ផ្តោតសំខាន់បំផុតទៅលើគុណភាពល្អប្រសើរជាចំបង។
ក្នុងអំឡុងឆ្នាំ 2016 លោក កែវ សំណាង ក្នុងនាមជាឈ្មួញយកឥវ៉ាន់ពីក្រៅប្រទេសមកលក់នៅក្នុងប្រទេសខ្លួន បានទៅប្រទេសថៃក្នុងបំណងទៅទិញសំលៀកបំពាក់បុរសយកមកលក់ក្នុងហាងរបស់ខ្លួន គាត់បានដើរសព្វក្នុង ផ្សារប្រាទូណាម ផ្សារចាតុចាក់ ផ្សារ ផ្លាទីនៀម នៅតែមិនទាន់បានជួបនូវប្រភេទសាច់ក្រណាត់អាវដែលលោកពេញចិត្តសោះ ព្រោះអាវទាំងអស់គឺសាច់ស្រដៀងគ្នាគ្រាន់តែខុសម៉ាកយីហោ។ ក្នុងថ្ងៃមួយលោកបានទៅផ្សារទំនើប អឹមប៊ីខេ ( MBK ) លោកបានឃើញប្រភេទសាច់ក្រណាត់ដែលផលិតពី កប្បាស់ 100% ជាងច្រើនហាងក្នុងផ្សារទំនើបនោះ លោកបានទិញយកមកពាក់ខ្លួនឯង ហើយលោកបានមើលទៅ Brand Tag គឺផលិតនៅក្នុងប្រទេសកម្ពុជាដែលជាប្រទរសរបស់ខ្លួនទៅវិញ ពេលត្រឡប់ទៅកម្ពុជាវិញលោកបានស្វែងរក Agency និងភ្នាក់ងាររោងចក្រកាត់សំលៀកបំពាក់ជាច្រើន តែទីបំផុតលោករកឃើញរោងចក្រនោះដោយលោកបានចរចារជាមួយភ្នាក់ងារនោះផលិតម៉ាកសញ្ញា អអ នេះឯង ដោយយកអក្សរ អ ចំនួន ពីរ មកផ្គុំត្រួតគ្នាចំចំនុចកណ្តាលដែលយើងមើលឃើញដូចជា អក្សរ រររ ហើយ អក្សរ រ កណ្តាលខ្ពស់វែងជាង អក្សរ រ ពីរ ទៀត ដែលមើលទៅគឺស្រដៀងនិងរូបប្រាសាទ អង្គរវត្តនៅក្នុងទង់ជាតិកម្ពុជា។
គេហទំព័ព័ត៌មាន Newsonlinehd.com ផ្តល់ព័ត៌មានជាសំឡេង និងរូបភាព វីដេអូ ច្បាស់ពិតប្រាកដ និងទាន់ហេតុការណ៍ ជាតិ អន្តរជាតិ សន្តិសុខសង្គម កីឡា សុខភាព វប្បធម៌ សិល្បៈ កម្សាន្ដ ព្រមទាំងផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
គេហទំព័រព័ត៌មាន Newsonlinehd របស់យើងខ្ញុំត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។
![]() |