• Setup menu at Appearance » Menus and assign menu to Top Bar Navigation
-18 °c
ព័ត៌មានរហ័សក្នុងដៃអ្នក
Advertisement
  • ដើមទំព័រ
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សន្ដិសុខសង្គម
  • ចរាចរណ៍
  • ជីវិតកំសាន្ដ
  • កីឡា
  • បច្ចេកវិទ្យា
    QHR បានត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា

    QHR បានត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា

    ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណៈឱ្យខាងក្រុមម៉ៅផាសុី ធ្វេីអាជីវកម្មបែបអាណាធិបតេយ្យ

    ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណៈឱ្យខាងក្រុមម៉ៅផាសុី ធ្វេីអាជីវកម្មបែបអាណាធិបតេយ្យ

    23 Celebrity Tweets You Missed From The Golden Globes

    Harnessing the power of VR with Power Rangers and Snapdragon 835

    Vinales will be as tough for Rossi as Lorenzo – Suzuki MotoGP boss

    Gfinity launching competitive league for teams to draft amateur players

    Obama Takes Jerry Seinfeld for a Drive Around the White House

    Donald Trump Is Sworn In as President, Capping His Swift Ascent

    Suzuki Unveils Its Entry-Level 2017 GSX-R125 Sportbike

    Trending Tags

    • កាកបាទក្រហម
    • កសិកម្ម
    No Result
    View All Result
    NEWSONLINEHD
    No Result
    View All Result

    រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !

    Share on FacebookShare on Twitter

    រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។

    ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។រដ្ឋបាលព្រៃឈើ បន្ថែមថា ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនស្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។រដ្ឋបាលព្រៃឈើបានសង្កត់ធ្ងន់ថា ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណៈកម្មការឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួង ពិនិត្យ និងវាយតម្លៃអំពោះការដោះដូរយ៉ាងត្រឹមត្រូវ។

     


    រដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដេលលើកឡើងកន្លងមក គឺជាសត្វព្រៃបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព១០០ភាគរយ ហើយការអភិវឌ្ឍនេះ មិនមានការប៉ះពាល់ទាល់តែសោះ។រដ្ឋបាលព្រៃឈើ លើកឡើងទៀតថា សត្វដែលតែងតែលើកឡើងដោយអង្គការ សង្គមជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមុាំង ក្រៀល រនាល ទុង ត្រូវបានដោះលែងឱ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា និងមិនមានសត្វព្រៃអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការលើកឡើងកន្លងមក បានធ្វើឱ្យមានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ៕

     

    panha

    https://newsonlinehd.com/

    See author's posts

    ព័ត៌មានរហ័សក្នុងដៃអ្នក

    គេហទំព័ព័ត៌មាន Newsonlinehd.com ផ្តល់ព័ត៌មានជាសំឡេង និងរូបភាព វីដេអូ ច្បាស់ពិតប្រាកដ និងទាន់ហេតុការណ៍ ជាតិ អន្តរជាតិ សន្តិសុខសង្គម កីឡា សុខភាព វប្បធម៌ សិល្បៈ កម្សាន្ដ ព្រមទាំងផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
    គេហទំព័រព័ត៌មាន Newsonlinehd របស់យើងខ្ញុំត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។

    Follow Us

    ស្វែងរកតាមផ្នែក

    • Apps (12)
    • Gadget (23)
    • Startup (18)
    • កសិកម្ម (10)
    • កាកបាទក្រហម (6)
    • កីឡា (18)
    • គ្មាននៅក្នុងផ្នែក (175)
    • ចរាចរណ៍ (7)
    • ជំនួញ (33)
    • ជីវិតកំសាន្ដ (47)
    • ដំណើរកម្សាន្ដ (33)
    • តន្ត្រី (12)
    • ទូរស័ព្ទ (19)
    • នយោបាយ (16)
    • បច្ចេកវិទ្យា (10)
    • បច្ចេកវិទ្យា (2)
    • បច្ចេកវិទ្យា Copy (9)
    • ព័ត៌មានជាតិ (73)
    • ព័ត៌មានអន្តរជាតិ (64)
    • ពិនិត្យឡើងវិញ (8)
    • ភាពយន្ដ (9)
    • ល្បែងកំសាន្ត (18)
    • សន្ដិសុខសង្គម (357)
    • សំលៀកបំពាក់ (18)
    • អាហារ (10)

    ព័ត៌មានថ្មី

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

    អ្នកទស្សនា

    0094470
    Visit Today : 117
    • Setup menu at Appearance » Menus and assign menu to Footer Navigation

    ©២០២០ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន newsonlinehd

    No Result
    View All Result
    • ដើមទំព័រ
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សន្ដិសុខសង្គម
    • ចរាចរណ៍
    • ជីវិតកំសាន្ដ
    • កីឡា
    • បច្ចេកវិទ្យា
    • កាកបាទក្រហម
    • កសិកម្ម

    ©២០២០ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន newsonlinehd

    Login to your account below

    Forgotten Password? Sign Up

    Fill the forms bellow to register

    All fields are required. Log In

    Retrieve your password

    Please enter your username or email address to reset your password.

    Log In