• Setup menu at Appearance » Menus and assign menu to Top Bar Navigation
-18 °c
ព័ត៌មានរហ័សក្នុងដៃអ្នក
Advertisement
  • ដើមទំព័រ
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សន្ដិសុខសង្គម
  • ចរាចរណ៍
  • ជីវិតកំសាន្ដ
  • កីឡា
  • បច្ចេកវិទ្យា
    QHR បានត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា

    QHR បានត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា

    ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណៈឱ្យខាងក្រុមម៉ៅផាសុី ធ្វេីអាជីវកម្មបែបអាណាធិបតេយ្យ

    ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណៈឱ្យខាងក្រុមម៉ៅផាសុី ធ្វេីអាជីវកម្មបែបអាណាធិបតេយ្យ

    23 Celebrity Tweets You Missed From The Golden Globes

    Harnessing the power of VR with Power Rangers and Snapdragon 835

    Vinales will be as tough for Rossi as Lorenzo – Suzuki MotoGP boss

    Gfinity launching competitive league for teams to draft amateur players

    Obama Takes Jerry Seinfeld for a Drive Around the White House

    Donald Trump Is Sworn In as President, Capping His Swift Ascent

    Suzuki Unveils Its Entry-Level 2017 GSX-R125 Sportbike

    Trending Tags

    • កាកបាទក្រហម
    • កសិកម្ម
    No Result
    View All Result
    NEWSONLINEHD
    No Result
    View All Result

    រាជរដ្ឋាភិបាល តែងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងតាំងចិត្តជាប់ជានិច្ច ក្នុងការលើកកម្ពស់ ជីវភាព អតីតយុទ្ធជន

    Share on FacebookShare on Twitter

    ក្នុងពិធីសំណេះសំណាលចែកផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹកតេជោអភិវឌ្ឍន៍ នៅតំបន់សម្បទានដីសង្គមកិច្ច ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ បានថ្លែងថា ៖ រាជរដ្ឋាភិបាលតែងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងតាំងចិត្តជាប់ជានិច្ច ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អ៊ំពូមីងអតីតយុទ្ធជន តាមរយៈការអនុវត្តនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដូចជាការកែសម្រួលដំឡើងជាបន្តបន្ទាប់នូវប្រាក់របបគោលនយោបាយឱ្យស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ការផ្តល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជន តាមរយៈ ប.ស.ស, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា “ទិវាអតីតយុទ្ធជនកម្ពុជា” ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងការផ្តល់សម្បទានដីសង្គមកិច្ច និងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលត្រូវបានធ្វើជាជំហានបន្តបន្ទាប់ តាំងពីដើមរៀងមក និងក្នុងពេលបច្ចុប្បន្ន ព្រមទាំងតតទៅអនាគតផងដែរ។

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ការគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់អ៊ំពូមីងអតីតយុទ្ធជន គឺជាការបញ្ជាក់អំពីភាពកត្តញ្ញូដឹងគុណ ចំពោះចូលរួមចំណែកយ៉ាងសកម្មរបស់អ៊ំពូមីងក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត ដូចសព្វថ្ងៃនេះ។

    សូមជឿជាក់លើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចនឹងនៅតែបន្តជួយដល់អ៊ំពូមីងអតីតយុទ្ធជន, នឹងនៅតែបន្តកសាងប្រទេស ហើយសូមអ៊ំពូមីងជួយណែនាំអប់រំកូនចៅឱ្យយល់ពីតម្លៃនៃសន្តិភាព ដោយយើងត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសន្តិភាពជូនប្រទេសជាតិយើង។ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព និងស្ថិរភាព អ្វីៗមានលំនឹង មានមូលដ្ឋានរឹងមាំ អ៊ំពូមីងអាចប្រើប្រាស់ទីកន្លែងនេះ ក្នុងពេលនេះ ដើម្បីចាប់ផ្តើមកសាងអនាគតប្រកបដោយភាពសុទិដ្ឋិនិយម សម្រាប់អនាគតកូនចៅតទៅមុខ។

    ក្នុងឳកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ ដែលក្នុងរយៈកាលកន្លងមកនេះបានខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលជាច្រើន ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការងារអតីតយុទ្ធជន ដោយបានជំរុញការបម្រើសេវាឧបត្ថម្ភគាំទ្រឱ្យកាន់តែកៀកជិតអ៊ំពូមីងអតីតយុទ្ធជនតាមរយៈយន្តការថ្នាក់ជាតិ ខេត្ត និងស្រុក ក្នុងនោះរួមមានការងារបេឡាមរណៈ និងការប្រគល់សម្បទានដីសង្គមកិច្ច និងសាងសង់ផ្ទះ ចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះសម្បែង ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត បម្រើឱ្យជីវភាពរស់នៅសមរម្យរបស់អ៊ំពូមីងអតីតយុទ្ធជន និងគ្រួសារ។

    administrator

    See author's posts

    The Review

    ព័ត៌មានរហ័សក្នុងដៃអ្នក

    គេហទំព័ព័ត៌មាន Newsonlinehd.com ផ្តល់ព័ត៌មានជាសំឡេង និងរូបភាព វីដេអូ ច្បាស់ពិតប្រាកដ និងទាន់ហេតុការណ៍ ជាតិ អន្តរជាតិ សន្តិសុខសង្គម កីឡា សុខភាព វប្បធម៌ សិល្បៈ កម្សាន្ដ ព្រមទាំងផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
    គេហទំព័រព័ត៌មាន Newsonlinehd របស់យើងខ្ញុំត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។

    Follow Us

    ស្វែងរកតាមផ្នែក

    • Apps (12)
    • Gadget (23)
    • Startup (18)
    • កសិកម្ម (10)
    • កាកបាទក្រហម (6)
    • កីឡា (18)
    • គ្មាននៅក្នុងផ្នែក (175)
    • ចរាចរណ៍ (7)
    • ជំនួញ (33)
    • ជីវិតកំសាន្ដ (47)
    • ដំណើរកម្សាន្ដ (33)
    • តន្ត្រី (12)
    • ទូរស័ព្ទ (19)
    • នយោបាយ (16)
    • បច្ចេកវិទ្យា (10)
    • បច្ចេកវិទ្យា (2)
    • បច្ចេកវិទ្យា Copy (9)
    • ព័ត៌មានជាតិ (70)
    • ព័ត៌មានអន្តរជាតិ (64)
    • ពិនិត្យឡើងវិញ (8)
    • ភាពយន្ដ (9)
    • ល្បែងកំសាន្ត (18)
    • សន្ដិសុខសង្គម (357)
    • សំលៀកបំពាក់ (18)
    • អាហារ (10)

    ព័ត៌មានថ្មី

    គ្រួសារកក់ក្តៅផ្តល់ទំនុកចិត្តដល់អតិថិជន !រង្វាន់លើកទឹកចិត្តចិញ្ចៀនមាស១ជីនិងសន្លឹកឆ្នោតផ្សង សំណាងរថយន្តព្រូសជាច្រើនគ្រឿងចែកជួនតំ ណាងចែកចាយម្នាក់ទៀតហើយ

    គ្រួសារកក់ក្តៅផ្តល់ទំនុកចិត្តដល់អតិថិជន !រង្វាន់លើកទឹកចិត្តចិញ្ចៀនមាស១ជីនិងសន្លឹកឆ្នោតផ្សង សំណាងរថយន្តព្រូសជាច្រើនគ្រឿងចែកជួនតំ ណាងចែកចាយម្នាក់ទៀតហើយ

    អ្នកទស្សនា

    0089737
    Visit Today : 67
    • Setup menu at Appearance » Menus and assign menu to Footer Navigation

    ©២០២០ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន newsonlinehd

    No Result
    View All Result
    • ដើមទំព័រ
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សន្ដិសុខសង្គម
    • ចរាចរណ៍
    • ជីវិតកំសាន្ដ
    • កីឡា
    • បច្ចេកវិទ្យា
    • កាកបាទក្រហម
    • កសិកម្ម

    ©២០២០ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន newsonlinehd

    Login to your account below

    Forgotten Password? Sign Up

    Fill the forms bellow to register

    All fields are required. Log In

    Retrieve your password

    Please enter your username or email address to reset your password.

    Log In