ខេត្តបន្ទាយមានជ័យ៖ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចគយចល័តប្រចាំខេត្តបន្ទាយមានជ័យនិងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២០បានចុះសហការចាប់ផលិតផលសាច់ជ្រូកទម្ងន់៤.៥០០គីឡូក្រាមដែលលួចនាំចូលមកពីប្រទេសថៃនៅតាមបណ្តោយផ្លូវជាតិលេខ៥ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ឬហៅថាគយចល័តក្រសួងប្រចាំនៅខេត្តបន្ទាយមានជ័យនិងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលបានឱ្យសារព័ត៍មានដឹងនៅថ្ងៃទី៦ខែឧសភា,ឆ្នាំ២០២០ថាផលិតផលសាច់ជ្រូកនោះបានផ្ទុកក្នុងរថយន្តឃ្លុបក្លាស្ស៊រ១គ្រឿងដែលបើកបរពីព្រំដែនថៃមកក្នុងខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបានឆែកឆេរក្នុងរថយន្តរកឃើញនូវសាច់ជ្រូកឆ្អឹងជំនីជ្រូកនិងគ្រឿងក្នុងជ្រូកចំនួន៧៥កេសស្មើនឹងទម្ងន់៤.៥០០គីឡូក្រាម។ក្រោយធ្វើកំណត់ហេតុហើយហៅអ្នកបើករនិងម្ចាស់រថយន្តមកធ្វើកំណត់ហេតុហើយប្រគល់ទទួលរួចនាំទៅរណ្តៅកប់និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ដោយមានមន្ត្រីជំនាញទាំង២ចូលរួម ។
មន្ត្រីដដែលបានបន្តថាផលិតសាច់ជ្រូកខាងលើគឺទី១,ជាការនាំចូលអត់ច្បាប់អនុញាតខុសនឹងសារាចរលេខ០៧របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជំងឺឆ្លង។វិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលត្រូវទប់ស្កាត់បង្ក្រាបការនាំចូលខុសច្បាប់ពីប្រទេសថៃតាមច្រករបៀង ឬដោយខុសច្បាប់ ។
ទី២ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ ។
និងទី៣ វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកបរិភោគ ។លោក ចាន់ ពុធ