ភ្នំពេញ៖កម្លាំងនគរបាលនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ៣នាក់
ក្រោយពេលពិនិត្យទឹកនោមរកឃើញមានផ្ទុកសារធាតុញៀននៅថ្ងៃទី០៦ខែមីនាឆ្នាំ២០២០វេលាម៉ោ០៤និង០០នាទីនៅចំណុចតាមផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០៣នាក់រួមមាន៖១–ឈ្មោះនាងស៊ីនួនភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ, ២–ឈ្មោះអឿនរស្មីភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរគ្មានស្នាក់នៅបន្ទប់ជួលភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ, ៣–ឈ្មោះយៀតសុវណ្ណភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
វត្ថុតាងដកហូតបានរមមាន៖(ពិនិត្យទឹកនោម) ដកហូតម៉ូតូ០១គ្រឿងម៉ូតូម៉ាកវ៉េវពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខកោះកុង1A-3144 និងទូរសព្ទ័ដៃ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី៕