ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារចុះជួយខណ្ឌ ចុះជួយសង្កាត់ទាំង៦ ចុះជួយភូមិទាំង៤៧ នៃខណ្ឌសែនសុខ និងផ្សព្វផ្សាយសភាពការណ៍ទូរទៅ ការងារគណបក្សឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០១៩ របស់គណៈកម្មារធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មារធិការកណ្តាលគណបក្សប្រជានកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះជួយខណ្ឌ សង្កាត់ ភូមិ ប្រធាន-អនុប្រធានគណបក្សខណ្ឌ គណៈអចិន្ត្រៃយ៍បក្សខណ្ឌ គណៈអចិន្ត្រៃយ៍បក្សសង្កាត់ទាំង០៦ សាខាបក្សភូមិ ៕