• Setup menu at Appearance » Menus and assign menu to Top Bar Navigation
-18 °c
ព័ត៌មានរហ័សក្នុងដៃអ្នក
Advertisement
  • ដើមទំព័រ
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សន្ដិសុខសង្គម
  • ចរាចរណ៍
  • ជីវិតកំសាន្ដ
  • កីឡា
  • បច្ចេកវិទ្យា
    QHR បានត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា

    QHR បានត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា

    ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណៈឱ្យខាងក្រុមម៉ៅផាសុី ធ្វេីអាជីវកម្មបែបអាណាធិបតេយ្យ

    ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណៈឱ្យខាងក្រុមម៉ៅផាសុី ធ្វេីអាជីវកម្មបែបអាណាធិបតេយ្យ

    23 Celebrity Tweets You Missed From The Golden Globes

    Harnessing the power of VR with Power Rangers and Snapdragon 835

    Vinales will be as tough for Rossi as Lorenzo – Suzuki MotoGP boss

    Gfinity launching competitive league for teams to draft amateur players

    Obama Takes Jerry Seinfeld for a Drive Around the White House

    Donald Trump Is Sworn In as President, Capping His Swift Ascent

    Suzuki Unveils Its Entry-Level 2017 GSX-R125 Sportbike

    Trending Tags

    • កាកបាទក្រហម
    • កសិកម្ម
    No Result
    View All Result
    NEWSONLINEHD
    No Result
    View All Result

    QHR បានត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា

    Share on FacebookShare on Twitter

    ភ្នំពេញ ៖ ក្រុមហ៊ុន QHR Solutions ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយសម្រាប់ការគ្រប់គ្រងធនធានមនុស្សនៅលើខ្លោដ (cloud-base) ឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី ដែលឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ។ កាលពីខែកុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ ក្រុមហ៊ុន Enable Business Pte. Ltd. បានបើកដំណើរការអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញដោយប្រើពាណិជ្ជនាមរបស់ខ្លួនឈ្មោះថា QHR Solutions ដើម្បីជួយសម្រួលដល់បណ្ដាក្រុមហ៊ុននានា នៅក្នុងការជម្នះបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះនៅក្នុងការគ្រប់គ្រងបច្ចេកវិទ្យា និងបេក្ខភាពមានទេពកោសល្យ ដែលសព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើនកំពុងជួបប្រទះនៅក្នុងទិដ្ឋភាពអាជីវកម្ម ដែលកំពុងតែមានការប្រែប្រួលមិនធ្លាប់មានពីមុនមកបែបនេះ។

    ក្រុមហ៊ុននេះបាននាំមកនូវកម្មវិធីសូហ្វវែរ (Software) ដែលជាកម្មវិធីសម្រាប់គ្រប់គ្រងធនធានមនុស្ស (HRM) មានមុខងាររួមបញ្ចូលគ្រប់ជ្រុងជ្រោយ ពោលគឺ ចាប់ពីដំណើរការដំបូងរហូតដល់ចប់ ដែលដំណើរការនៅលើប្រព័ន្ធខ្លោដ (cloud-base) ដើម្បីផ្ដល់ជូននូវដំណោះស្រាយផ្នែកធនធានមនុស្សប្រកបដោយសក្ដានុពល និងមានប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងតម្លៃសមរម្យ សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជាជាដើម។ កម្មវិធីសូហ្វវែរ (Software) គ្រប់គ្រងធនធានមនុស្សគ្រប់ជ្រុងជ្រោយនេះ បានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រដល់ផ្នែកធនធានមនុស្សក្នុងការផ្ដោតទៅលើការប្រើក្រដាសតិចជាងមុន តែអាចគ្រប់គ្រងធនធានមនុស្សក្នុងបរិមាណយ៉ាងច្រើនប្រកបដោយប្រសិទ្ធភាពខ្ពស់។

    កម្មវិធីសូហ្វវែរ (Software) នេះមានផ្ដល់ជូននូវអ៊ីនធឺហ្វេសងាយស្រួលសម្រាប់ប្រើប្រាស់ (intuitive interface), ម៉ូឌុលលើកកំពស់សមត្ថភាព ដំណោះស្រាយមានប្រសិទ្ធភាពក្នុងការចំណាយ ដែលលោកអ្នកអាចបំពេញកិច្ចការតាមការចង់បានក្នុងរយៈពេលដ៏ខ្លីត្រឹមតែពីរបីនាទីប៉ុណ្ណោះ។ កម្មវិធី QHR គឺជាកម្មវិធីសូហ្វវែរ (Software) ដែលទទួលបានការស្វាគមន៍ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ និងបានឈ្នះពានរង្វាន់ជាបន្តបន្ទាប់ រួមមានពានរង្វាន់កម្មវិធីសូហ្វវែរតាមដានបេក្ខភាពល្អបំផុត [ពានរង្វាន់ប្រាក់ ឆ្នាំ2019] (Best Applicant Tracking Software-Silver Award 2019) ក្រុមហ៊ុនធនធានមនុស្សបង្កើតថ្មីល្អបំផុត [ពានរង្វាន់មាស ឆ្នាំ2018] (Best HR Start-up Company-Gold Award 2018) និងពានរង្វាន់ករណីសិក្សាសម្រាប់ប្រឹក្សាយោបល់ផ្នែកធនធានមនុស្ស ប្រចាំឆ្នាំ2018 (Human Resource Consulting Case Study of the Year 2018)។មិនខុសពីបណ្ដាប្រទេសជាច្រើនផ្សេងទៀតឡើយ កំណើនសេដ្ឋកិច្ចគួរឱ្យគត់សម្គាល់នាពេលកន្លងមករបស់កម្ពុជា បានធ្លាក់ចុះថមថយដោយសារតែជំងឺកូវីដ-19។

    ក្រុមហ៊ុនភាគច្រើន ជាពិសេស សហគ្រាសធុនតូច និងមធ្យម បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ហើយត្រូវតែខិតខំខ្នះខ្នែងធ្វើយ៉ាងណាដើម្បីពុះពារជម្នះស្ថានភាពនាពេលបច្ចុប្បន្ននេះឱ្យបាន។ និយោជកមួយចំនួនបានខំប្រឹងសម្របខ្លួនទៅនឹងស្ថានការណ៍ជាក់ស្ដែងតាមរយៈការកាត់បន្ថយចំនួនបុគ្គលិក ឬកាត់ប្រាក់ខែបុគ្គលិកត្រឹមកម្រិតភាគរយជាក់លាក់ណាមួយ ដោយឱ្យបុគ្គលិកឈប់សម្រាកដោយគ្មានប្រាក់ឈ្នួលថែមទៀតផង ខណៈដែលក្រុមហ៊ុននានាដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត បានបង្ខំចិត្តបិទដំណើរការអាជីវកម្មរបស់ខ្លួនទាំងស្រុងតែម្ដង។ សម្រាប់ក្រុមហ៊ុនទាំងឡាយណា ដែលអាចនៅបន្តដំណើរការអាជីវកម្មរបស់ខ្លួនតាមរយៈការប្រើប្រាស់វិធីសាស្រ្តធ្វើការងារពីចម្ងាយ បញ្ហាប្រឈមទាំងនេះក៏នៅតែបន្តកើនឡើងដោយអាចបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងមុន ដោយសារតែវិបត្តិសកលដ៏ធំមហិមាមួយនេះដែលយើងគ្រប់គ្នាសុទ្ធតែមិនអាចព្យាករណ៍ដឹងមុនបាន។ការគាំទ្រ និងគំនិតផ្ដួចផ្ដើមដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ឌីជីថលូបនីយកម្មនៅក្នុងប្រទេស គឺជាគន្លឹះចាប់ផ្ដើមក្នុងការលើកកម្ពស់ការយល់ដឹង ហើយបន្ទាប់មក ឈានដល់ការបង្កើតប្រព័ន្ធអេកូអំណោយផល ដែលមានលក្ខណៈរួមបញ្ចូល និងការរចនាឡើងដើម្បីលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមនៅក្នុងការប្ដូរមកប្រើប្រាស់ប្រព័ន្ធឌីជីថលជំនួសវិញ។ នេះហើយជាមូលហេតុដែលក្រុមហ៊ុន QHR Solutions ចូលខ្លួនមកផ្ដល់នូវជំនាញឯកទេសរបស់ខ្លួន ហើយនៅពេលក្រុមហ៊ុននានាប្រើប្រាស់សេវាកម្មរបស់យើង ហើយដំណោះស្រាយទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្រេចគោលដៅ និងការអនុវត្តការផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធឌីជីថលដែលបានលើកឡើងខាងលើនេះជាក់ជាមិនខាន។ ហេតុដូច្នេះហើយក្រុមហ៊ុននេះនឹងបន្សល់ទុកនូវឥទ្ធិពលមួយក្នុងនាមជាអ្នកកែប្រែរបៀបរបបថ្មីនៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។QHR Solutions ផ្ដល់ជូននូវមុខងារដ៏ច្រើនសម្បូរបែប ដែលពិតជាស័ក្ដិសមសម្រាប់ក្រុមហ៊ុនទាំងអស់ក្នុងការដំណើរការការងារគ្រប់គ្រងធនធានមនុស្សរបស់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិ និងតាមប្រព័ន្ធឌីជីថល។ មុខងារទាំងនេះរួមមានមុខងារជាច្រើនដែលអាចកែសម្រួលទៅតាមបរិបទខាងក្នុងដើម្បីជួយបង្កើនលទ្ធភាពក្រុមហ៊ុននៅក្នុងការគ្រប់គ្រងបុគ្គលិករបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិកងាយស្រួលប្រើប្រាស់ កម្មវិធី App នៅលើទូរសព្ទចល័តឥតគិតថ្លៃ ប្រព័ន្ធគ្រប់គ្រងបញ្ជីប្រាក់ខែដោយស្វ័យប្រវត្តិ មុខងារសុំច្បាប់ឈប់សម្រាក មុខងារចូលប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពតាមរយៈបច្ចេកវិទ្យាចំណាំមុខ និង GPS ឯកសារផ្ទៀងផ្ទាត់ម៉ោងការងារ មុខងាររួមបញ្ចូលនូវកម្មវិធីសូហ្វវែរគណនេយ្យ និងម៉ូឌុលសិក្សា និងអភិវឌ្ឍន៍រួមបញ្ចូលគ្នាប្រកបដោយសិទ្ធភាពខ្ពស់បំផុត។ដោយមានក្រុមអ្នកជំនាញឯកទេសខ្ពស់សម្រាប់ដោះស្រាយបញ្ហាលំបាកៗ QHR Solutions បានដាក់បញ្ចូលរួមគ្នានូវកញ្ចប់កម្មវិធី QHR COVID-19 ដែលបានរចនាឡើងសម្រាប់ប្រភេទក្រុមហ៊ុនគ្រប់វិសាលភាពទាំងអស់នៅក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួនបានយ៉ាងឆាប់រហ័ស និងងាយស្រួលប្រើប្រាស់។ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក (Workforce Management) អាចជួយក្រុមហ៊ុននានាក្នុងការតាមដាន និងគ្រប់គ្រងបុគ្គលិករបស់ខ្លួនបានយ៉ាងងាយស្រួលបំផុត ជាមួយនឹងឧបករណ៍ផលិតភាព (productivity tools) ដូចជា មុខងារសុំច្បាប់អេឡិចត្រូនិក (e-leave) មុខងារទាមទារចំណាយតាមប្រព័ន្ធអេឡិចត្រូនិក (e-claims) ការតាមដានវត្តមានដោយបច្ចេកវិទ្យាចំណាំមុខ ក៏ដូចជាមុខងារចេញសេចក្ដីប្រកាសឆ្លាតវៃផងដែរ។ កម្មវិធីនេះនឹងធ្វើឱ្យដំណើរការអាជីវកម្មកាន់តែមានភាពល្អប្រសើរឡើង និងជួយដល់ក្រុមហ៊ុននៅក្នុងការត្រៀមលក្ខណៈក្នុងការបន្ស៊ាំ និងសម្របខ្លួនទៅនឹងបរិបទការងារនាពេលអនាគតយ៉ាងមានប្រសិទ្ធភាព។

    លោក Victor La នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន QHR Solutions បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រព័ន្ធឌីជីថល QHR Solutions គឺជាប្រព័ន្ធគ្រប់គ្រងធនធានមនុស្សនៅលើខ្លោដ (cloud-base) ដែលមានមុខងារជាច្រើនដោយបានកែសម្រួលតាមតម្រូវការជាក់ស្ដែងនៅក្នុងក្រុមហ៊ុន និងងាយស្រួលប្រើប្រាស់។ ជំងឺកូវីដ-19 បានបង្ហាញឱ្យយើងឃើញថា ផ្នែកធនធានមនុស្សបានក្លាយជាផ្នែកមួយនៅជួរមុខគេគ្រប់បណ្តាក្រុមហ៊ុនទាំងអស់។ ឌីជីថលូបនីយកម្មផ្នែកធនធានមនុស្សគឺមិនមែនគ្រាន់តែជាកិច្ចការល្អប្រសើរមួយដែលគួរតែមាននោះទេ ប៉ុន្តែគឺវាគឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវតែអនុវត្តដោយខានមិនបានសម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ដើម្បីអាចដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សមានលក្ខណៈរួមបញ្ចូលដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការជម្នះនឹងបញ្ហាប្រឈមនាពេលអនាគត។ គោលដៅរបស់យើង គឺនាំមកនូវវិធីសាស្រ្តគ្រប់គ្រងធនធានមនុស្សដែលអាចអនុវត្តបានល្អប្រសើរបំផុត ដែលមានប្រភពពីប្រទេសដែលមានសេដ្ឋកិច្ចលក្ខណៈឌីជីថលលំដាប់កំពូលនៅក្នុងតំបន់អាស៊ាន ដើម្បីជួយពន្លឿនសន្ទុះកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់បច្ចេកវិទ្យា និងផ្ដល់ភាពអង់អាចដល់កម្លាំងពលកម្មវ័យក្មេងនៅកម្ពុជា។ ក្រុមការងារយើងខ្ញុំពិតជាមានក្ដីរំភើបរីករាយណាស់ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារជាមួយនឹងវិស័យផ្សេងៗ ដើម្បីផ្ដល់ជូននូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមតម្រូវការក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់។”ជាចុងក្រោយ លោក La បានមានប្រសាសន៍ថា “កម្ពុជាកំពុងតែស្ថិតនៅក្នុងកាលៈទេសៈដ៏សំខាន់នៃកំណើនអភិវឌ្ឍនៅក្នុងប្រទេស ប្រព័ន្ធបណ្ដាញ 5G ដែលនឹងមកដល់នាពេលឆាប់ៗនេះ នឹងមានមូលដ្ឋានគ្រឹះក្នុងការជំរុញដល់ឌីជីថលូបនីយកម្ម ដោយបង្កើនផលិតភាព និងពាណិជ្ជកម្មតាម
    រយៈហេដ្ឋារចនាសម្ព័ន្ធឌីជីថល នោះសេវាកម្មឌីជីថលលើខ្លោដ (cloud-base) ដូចជាសេវាកម្មរបស់យើង នឹងជួយផ្ដល់ភាពអង់អាចដល់កម្លាំងពលកម្មវ័យក្មេងនៅកម្ពុជា ក្នុងការដឹកនាំកម្លាំងជំរុញអាជីវកម្មថ្មីៗនាយុគសម័យឧស្សាហកម្ម 4.0។ ការគួបផ្សំចំណុចទាំងអស់នេះ ជាមួយនឹងការបង្កើតដៃគូយុទ្ធសាស្រ្ត គឺដើម្បីបង្កើតប្រព័ន្ធអេកូឌីជីថលដ៏រឹងមាំមួយ។ ទាំងនេះគឺជាកត្តាដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅនេះ ដើម្បីពាំនាំមកនូវផលប្រយោជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ជារួមផងដែរ”។ដោយសារតែក្រុមហ៊ុនភាគច្រើនដែលបានរងផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតនេះកំពុងតែត្រៀមលក្ខណៈដើម្បីបន្តដំណើរការក្រោយពេលជំងឺកូវីដ-19 ផុតរលត់ទៅវិញ នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនក្នុងការធានាឱ្យបាននូវអនាគតរបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សនៅលើខ្លោដ (cloud-base) មានលក្ខណៈរួមបញ្ចូលដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។

    អំពីក្រុមហ៊ុន QHR Solutions (Cambodia) ក្រុមហ៊ុន QHR Solutions (Cambodia) គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយក្រុមហ៊ុន
    Enable Business Pte Ltd (UEN 201324947N) ដែលមានចំណុចផ្ដោតសំខាន់ចំនួន 3៖ ស្ថិរភាព សុវត្ថិភាព និងសេវាកម្ម។ ក្រុមហ៊ុននេះបានបង្កើតឡើងនៅក្នុងឆ្នាំ2013 ដើម្បីឆ្លើយតបទៅនឹងបញ្ហាចាំបាច់ និងកំណើនតម្រូវការរបស់ក្រុម ហ៊ុនដែលត្រូវការកម្មវិធីសូហ្វវែរ (Software) ឯកទេសគ្រប់គ្រងធនធានមនុស្ស និងតម្រូវការសេវាកម្មពិសេសស្របតាមវិស័យរបស់ខ្លួន។ ក្រុមការងារជំនាញរបស់យើងរួមមានអ្នកជំនាញកម្រិតថ្នាក់អនុបណ្ឌិត និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើននាក់។ ចំណុចប្លែកពិសេសរបស់ពួកគាត់ គឺការប្ដេជ្ញាចិត្តក្នុងការបង្កើតសេវាកម្មដែលមានគុណភាពខ្ពស់បំផុត និងដំណោះស្រាយជាក់លាក់សម្រាប់វិស័យឧស្សាហកម្ម៕

    administrator

    See author's posts

    ព័ត៌មានរហ័សក្នុងដៃអ្នក

    គេហទំព័ព័ត៌មាន Newsonlinehd.com ផ្តល់ព័ត៌មានជាសំឡេង និងរូបភាព វីដេអូ ច្បាស់ពិតប្រាកដ និងទាន់ហេតុការណ៍ ជាតិ អន្តរជាតិ សន្តិសុខសង្គម កីឡា សុខភាព វប្បធម៌ សិល្បៈ កម្សាន្ដ ព្រមទាំងផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
    គេហទំព័រព័ត៌មាន Newsonlinehd របស់យើងខ្ញុំត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។

    Follow Us

    ស្វែងរកតាមផ្នែក

    • Apps (12)
    • Gadget (23)
    • Startup (18)
    • កសិកម្ម (10)
    • កាកបាទក្រហម (6)
    • កីឡា (18)
    • គ្មាននៅក្នុងផ្នែក (175)
    • ចរាចរណ៍ (7)
    • ជំនួញ (33)
    • ជីវិតកំសាន្ដ (47)
    • ដំណើរកម្សាន្ដ (33)
    • តន្ត្រី (12)
    • ទូរស័ព្ទ (19)
    • នយោបាយ (16)
    • បច្ចេកវិទ្យា (10)
    • បច្ចេកវិទ្យា (2)
    • បច្ចេកវិទ្យា Copy (9)
    • ព័ត៌មានជាតិ (73)
    • ព័ត៌មានអន្តរជាតិ (64)
    • ពិនិត្យឡើងវិញ (8)
    • ភាពយន្ដ (9)
    • ល្បែងកំសាន្ត (18)
    • សន្ដិសុខសង្គម (357)
    • សំលៀកបំពាក់ (18)
    • អាហារ (10)

    ព័ត៌មានថ្មី

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

    អ្នកទស្សនា

    0094472
    Visit Today : 119
    • Setup menu at Appearance » Menus and assign menu to Footer Navigation

    ©២០២០ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន newsonlinehd

    No Result
    View All Result
    • ដើមទំព័រ
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សន្ដិសុខសង្គម
    • ចរាចរណ៍
    • ជីវិតកំសាន្ដ
    • កីឡា
    • បច្ចេកវិទ្យា
    • កាកបាទក្រហម
    • កសិកម្ម

    ©២០២០ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន newsonlinehd

    Login to your account below

    Forgotten Password? Sign Up

    Fill the forms bellow to register

    All fields are required. Log In

    Retrieve your password

    Please enter your username or email address to reset your password.

    Log In