ភ្នំពេញ៖ជនសង្ស័យចំនួន០២នាក់ត្រូវបាននគរប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០ និង១០នាទី នៅចំណុចតាមផ្លូវបេតុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់រួមមាន ៖
ទី១-ឈ្មោះ អឿន សុខជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាប៉ោត ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។
ទី២-ឈ្មោះ វ៉ាន់ នេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាតុទូ ស្នាក់នៅបន្ទប់ជួល បេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈដកហូតបានរួមមាន ៖ម៉ូតូ ០១គ្រឿង ម៉ាកនិក ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CX-7731 , ទូរសព្ទ័ដៃ០១គ្រឿង និងលុយដុល្លា ១០០ដុល្លា ។
សមត្ថកិច្ចបានអោយដឹងថានៅ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងធ្វើការត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕