បាត់ដំបង៖ យុវជនម្នាក់ ត្រូវបានរថភ្លើងកិនដាច់ជើង និងបែកក្បាលប្រកាច់ស្លាប់ភ្លាមៗ នៅវេលាម៉ោង៤៖០០នាទី ទៀបភ្លឺថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៨ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ព្រោះស្រវឹងស្រា ទៅដេកនៅល់ើផ្លូវរថភ្លើង។
សមត្ថកិច្ចបានអោយដឹងថា យុវជនត្រូវបានរថភ្លើងកិនស្លាប់ឈ្មោះ អ៊ុន សុគន្ធា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកាប់ជ្រូក មានទីលំនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា យុវជនរងគ្រោះខាងលើ អោយតែពេលផឹកស្រាស្រវឹងម្តងៗ គឺតែងតែមកដេកនៅលើផ្លូវរថភ្លើងជាប្រចាំ ហើយនៅយប់កើតហេតុ យុវជនរងគ្រោះក៏បានផឹកស្រាស្រវឹង ហើយទំនងបានទៅដេកលើផ្លូវរថភ្លើង ដូចសព្វដងដែរ លុះព្រឹកឡើងក៏ស្រាប់តែមានការភ្ញាក់ផ្អើល ត្រូវបានរថភ្លើងកិនស្លាប់តែម្តង។
បច្ចុប្បន្ន សាកសពយុវជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅរៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕