កំពង់ចាម៖ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ ពិតជាអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ក្រោមការយកទឹកទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង០១គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រវែង ៣.៧គីឡូម៉ែត្រ នៅចំណុចភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យសាលាឃុំទួលសំបួរ ដែលមកដល់បច្ចុប្បន្ននេះ សម្រេចការងារសាងសង់បានប្រមាណជា ៤០% ហើយ និងបានឆ្លៀតឱកាសជួបជាមួយបុគ្គលិកមណ្ឌលសុខភាពទួលសំបូរ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន៣០០ដុល្លារ ដល់មណ្ឌលសុខភាព នេះដែរ ៕ដោយ៖ប៊ុន រដ្ឋា